Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
The problem grows belly fat can disrupt the appearance and give some serious negative effects for you. Such people do not feel comfortable for the self, because they feel really very difficult to see.

In addition, the growing too much belly fat can lead to heart disease, diabetes, heart disease and cancer tiring. So is there anything that can help lose belly fat fast?

Do not forget to eat breakfast
We know that some of you may wonder how to do this can be helpful in losing belly fat, how to? Does eating breakfast is associated with losing belly fat? According to the experts have said that if you eat breakfast about an hour later wakes up and you will make a wonderful thing for themselves, because it will help insulin and reduce the number of bad cholesterol that grow fat belly. At the same time, eat breakfast with protein and fiber, such as eggs, fruits and vegetables.

Today, women who are considered beautiful breast, breast-sustaining movement fit with body movement other hand, breast, there should be a state with curves shake will have a big body. Essential beauty of breasts is to sustain it.



Sports can help make a clean breast swimming, but if you do not swim well okay, you can exercise the same effective instead also let you enjoy all understand the exercise as follows:


សុដន់​ជា​ចំណុច​សំខាន់​របស់​ស្ត្រី និង​ជា​តំបន់​អួតអាង​ដាក់គ្នា ក្នុង​សង្គ្រាម​បច្ចេកវិទ្យា​។ ទោះជា​យ៉ាងណា​គេ​សង្កេតឃើញថា ស្ត្រី​មួយចំនួន​តែង​រិះរក​នូវ​វិធីសាស្ត្រ​នានា និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​បំពេញ​តាម​តម្រូវការ ប៉ុន្តែ​មិនដឹង​អំពី​មូលបញ្ហា​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ចំបងៗ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​កោសិកា​នៃ​សុដន់​ពិបាក​រីក​ ធំធាត់ ៖

១.​ទទួលទាន​កាហ្វេ​ច្រើនពេក​៖ ​ការស្រាវជ្រាវ​មួយ​របស់​ស៊ុយអែត​ បញ្ជាក់ថា ទំហំ​សុដន់​មាន​និន្នាការ​តូច​ទៅ​ពេល​ស្ត្រី​ទទួលទាន​កាហ្វេ​លើស​៣​កែវ ក្នុង​១​ថ្ងៃ​។ ការស្រាវជ្រាវ​ក៏​ឲ្យ​ដឹងថា ស្ត្រី​សឹងតែ​ទាំងអស់​សុទ្ធ​តែមាន​ហ្សែ​ន​មួយណា​នោះ​ធ្វើ​ឲ្យ​ជាលិកា​ខ្លាញ់ ស្វិត​តូច​មកវិញ​ពេល​ទទួលទាន​កាហ្វេ​ច្រើន​។​



រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្លាក​គឺជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់រូប។ សម្លាក​មិនអាច​កើតឡើង​ដោយ​ឯងៗ​នោះទេ គឺកើត​ឡើង​ដោយ​សារមាន​របួស ឬ​ប៉ះពាល់​នឹងវត្ថុ​អ្វីមួយ​ដែលធ្វើ​ឱ្យមុត​មាន​ឈាម ហើយ​ក៏បង្ក​ឱ្យមាន​សម្លាក។ សម្លាក​មិនអាច​ព្យាបាល​ឱ្យបាត់​ទាំងស្រុង​បាននោះ​ទេ តែ​សម្លាក​អាច​សម្រួល​សង្រួម​ពីធំ​ឱ្យទៅជា​តូចបាន ដោយ​វិធី​សាស្ដ្រ​ផ្សេងៗ ដូចជា​ការបាញ់​ឡេសឺ និង​ការវះ​កាត់​ជាដើម។

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​នៅមជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មេហ្គាប៊ែល ដើម្បី​ពន្យល់​អំពី​វិធី​កម្ចាត់​សម្លាក។
ប្រភេទ​នៃ​សម្លាក
សម្លាក​គឺជា​ស្លាកស្នាម​មួយដែល​កើតឡើង​ដោយ​សារស្បែក​របស់​លោកអ្នក​មាន​ របួស ហើយ​បង្ក​ទៅជា​សម្លាក។ សម្លាក ត្រូវបាន​គេ​បែងចែក​ខុសគ្នា​គឺ សម្លាក​ធម្មតា សម្លាក​ខ្លាំង និង​សម្លាក​មានផ្លែ។
1 . សម្លាក​ធម្មតា ៖ គឺជា​សម្លាក​ដែល​រាបស្មើ ហើយ​មានពណ៌​ស្រដៀង​នឹង​ស្បែក។
2 . សម្លាក​ខ្លាំង ៖ មាន​លក្ខណៈ​ប៉ោងឡើង មើលឃើញ​យ៉ាងច្បាស់​ជាង​សម្លាក​ធម្មតា។
3 . សម្លាកផ្លែ ៖ ជា​សម្លាក​ដែល​ប៉ោងឡើង​ខ្លាំង និង​រាលដាល​ធំជាង​ស្នាម​របួស។ សម្លាក​ប្រភេទ​នេះច្រើន​កើត​នៅលើ បុគ្គល​មួយចំនួន​ដែលមាន​ហ្សែន​កំណត់ ភាគច្រើន​គឺជា​ជនជាតិស្បែក​ខ្មៅ ដូចជា​អាព្រិក ឬ​អាស៊ី​ដែលមាន​សម្បុរ​ស្រអែម។
មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​សម្លាក
សម្លាកគឺ​កើតឡើង​ដោយ​សារតែ​មាន​របួស ការមុត​ទៅលើ​ស្បែក ឬ​ក៏មាន​បញ្ហា​ជម្ងឺសើស្បែក អាប់សែ​ឬបូស ឬការ​រលាក ជម្ងឺ​ត្រអក​ជាដើម។ និយាយ​រួមសម្លាក​គឺ​កើតឡើង​ដោយ​សារតែ​មានការ​ប៉ះពាល់​ជ្រៅដល់​ស្រទាប់​ទីពីរ ​របស់​ស្បែក ដែលបង្ក​ឱ្យមាន​ឈាម ឬ​ក៏របួស ទើប​ក្លាយ​ទៅជា​សម្លាក។
វិធី​ព្យាបាល​សម្លាក
តាម​ធម្មតា​សម្លាក​មិនអាច​ធ្វើការ​ព្យាបាល​ឱ្យបាត់​ទាំងស្រុង​បាន​នោះទេ តែអាច​ធ្វើការ​ព្យាបាល​ដោយ​សម្រួល​សម្លាក ដើម្បី​ឱ្យមើល​ទៅមាន​រាងតូច ឬ​ស្រាល​ជាងមុន។ សម្លាក​អាច​សម្រួល​បានតាម​វិធី​សាស្ដ្រ​ផ្សេងៗ ដូច​តទៅ។
  • ការ​វះកាត់ ៖ គឺ​វះកាត់​ដើម្បី​សម្រួល​សម្លាក​ដែលធំ​ឱ្យទៅ​ជាខ្សែ។
  • ការខាត់​ស្បែក ៖ គឺ​ដើម្បី​ឱ្យ​សម្លាក​មាន​សភាព​រាបស្មើ​ប្រហាក់​ប្រហែល​នឹង​ស្បែក​ធម្មតា
  • ការប្រើ​ឡេសឺ ៖ ការប្រើ​ឡេសឺ​សម្រាប់​បាញ់​ដើម្បី​សម្រួល​ដល់​សម្លាក​ឱ្យមាន​សភាព​ធម្មតា មិន​ប៉ោង។
  • ការ​ចាក់ថ្នាំ ៖ ដើម្បី​ឱ្យសម្លាក​ស្វិត​រួមទៅជា​តូច។
  • ការប្រើ​ម្ជុល​តូចៗ ៖ គេប្រើ​ម្ជុលតូច​យកទៅ​ចាក់​នៅលើ​ស្បែក​ដែលមាន​ស្នាម ដើម្បី​ឱ្យ​ស្នាម​ចែកគ្នា​ទៅជា​បំណែក​តូចៗ។
វិធី​ការពារ​កុំឱ្យ​កើតមាន​សម្លាក
វិធី​ការពារ​កុំឱ្យ​មាន​សម្លាក​គឺ​ការពារ​កុំឱ្យមាន​របួស ព្រោះ​របួស​កាន់តែ​ធំ ឬ​កាន់តែជ្រៅ អាច​ធ្វើឱ្យ​ស្នាម​សម្លាក​កាន់តែ​ធំដែរ។ លោកអ្នក​ត្រូវ​ការពារ​មេរោគ​ឆ្លង​នៅលើ​របួស ព្រោះ​អាចឱ្យ​មានស្នាម​របួស​កាន់តែ​ធំ ហើយ​ជ្រៅ​ដែល​បន្សល់​នូវ​ស្នាម សម្លាក​ធំដែរ។
ដំបូន្មាន​អ្នក​ជំនាញ
នៅពេល​ដែល​លោកអ្នក​ចង់​បំបាត់​ស្លាកស្នាម​ទាំងនោះ លោកអ្នក​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ដែលមាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​រកវិ​ធី​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ ដូចនេះ​វិធី​ដែលល្អ​គឺការពារ​កុំឱ្យ​មានស្នាម​សម្លាក​ធំ នៅពេល​ដែលមាន​របួស ឬជម្ងឺ​អ្វីមួយ​ដែលកើត​នៅលើ​ស្បែក​លោកអ្នក។ ត្រូវរក​វិធី​ព្យាបាល​ឱ្យបាន​សមស្រប ដើម្បី​កាត់​បន្ថយ​នូវស្នាម​សម្លាក​ដែល​មិនល្អចំពោះ​ស្បែក​របស់​លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Your Health

រូបភាពទស្សនាវដ្ដីសុខភាពយើង

ស្បែកក្បាល​មានបញ្ហា​ជារឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ។ ស្បែកក្បាល​ដែលមាន​បញ្ហាគឺ​បណ្ដាល​មកពី​លោកអ្នក​មិនបាន យកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ដិតដល់។ ការ​ថែរក្សា​ស្បែក​ក្បាល​មិនមែន​ជារឿង​មួយដែល​លំបាក​នោះទេ។ ស្បែកក្បាល​ស្អាត​គឺអាច​ធ្វើឱ្យ​លោកអ្នក​ចំណេញ​នូវ​ពេលវេលា រួមទាំង​ថវិកា​ផងដែរ។

ទស្សនាវដ្ដី សុខភាពយើង បាន​សហការណ៍​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស នៃ​សម្អាងការ​លុច្ស ដើម្បី​ពន្យល់​អំពីការ​ថែរក្សា​ស្បែកក្បាល។
កត្ដាដែល​បណ្ដាលឱ្យ​ស្បែកក្បាល​មាន​បញ្ហា
ស្បែកក្បាល​មានបញ្ហា​គឺ​បណ្ដាល​មកពី​ករណី​ពីរយ៉ាង ទី១គឺ​ទាក់ទង​ទៅនឹង​ស្បែកក្បាល ទី២គឺ​ទាក់ទង​ទៅនឹង​ការ​ប្រើប្រាស់​ផលិតផល​ដែលមាន​សារជាតិ​គីមី និង​កត្ដារួម​ផ្សំដទៃ​ទៀត ដែលធ្វើ​ឱ្យ​ស្បែកក្បាល​របស់​
លោកអ្នក​មាន​បញ្ហា។ កត្ដា​ដែលជា​បញ្ហា​ខាងក្រៅ ដូចជា​ការ​អ៊ុតសក់​ខ្លាំងពេក ការ​ផ្លុំសក់ ឬការ​អប់សក់ មួយទៀត​គឺ​ទាក់ទង​ទៅនឹង​បញ្ហា​ជម្ងឺ​នៅលើ​ស្បែកក្បាល​តែម្ដង។ ស្បែកក្បាល​ដែលមាន​បញ្ហា​ច្រើន​ជាងគេ​គឺជា​ស្បែកក្បាល​ដែលមាន​ជាតិខ្លាញ់​ ច្រើនពេក ជាហេតុ​ធ្វើឱ្យ​សរសៃសក់ មិនអាច​ចាក់ចូល​ដល់ទី​ជម្រៅនៃ​ស្បែកក្បាល ហើយក៏​ធ្វើឱ្យ​សក់ជ្រុះ។ បញ្ហា​មួយទៀត​គឺ​ស្បែកក្បាល​ដែលស្ងួត​ខ្លាំងពេក ក៏ធ្វើ​ឱ្យជ្រុះសក់​ដូចគ្នា​ដែរ។ ដូចនេះ​ស្បែកក្បាល​របស់​លោកអ្នក​ស្ងួត​ខ្លាំងពេក​ក៏មិន​បានខ្លាញ់​ច្រើនពេក​ ក៏មិន​បាន។
ការ​ថែរក្សា​ស្បែកក្បាល
ដើម្បីឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​មាន​សុខភាពល្អ​មិនងាយ​កើតនូវ​ ជម្ងឺផ្សេង លោកអ្នក​គួរតែ​ទៅពិនិត្យ​ស្បែកក្បាល របស់​លោកអ្នក​ជាមុនសិន ដើម្បី​ដឹងថា​ស្បែកក្បាល​របស់​លោកអ្នក​ជាប្រភេទ​ខ្លាញ់ឬ​ក៏ស្ងួត ជាបច្ច័យ​ងាយស្រួល​ក្នុងការ​ជ្រើសរើស ផលិតផល​ណាមួយ​មក​ប្រើប្រាស់ ចៀសវាង​មានបញ្ហា​នៅលើ​ស្បែកក្បាល។
សារៈប្រយោជន៍​នៃការ​ថែរក្សា​ស្បែកក្បាល
កាលណា​ស្បែកក្បាល​របស់​លោកអ្នក​មាន​សុខភាពល្អ សរសៃសក់​ក៏​លូតលាស់​បានល្អ អាចរក្សា​ទម្ងន់​បានល្អ មាន​សភាព ភ្លឺរលោង ធ្វើឱ្យ​ស្បែកក្បាល​ចៀសផុត​ពីជម្ងឺ​នានា ដូចជា​អង្គែ រមាស់ កម​ជាដើម ជាពិសេស​ធ្វើឱ្យ​សក់​របស់​លោកអ្នក​មាន​ក្លិនល្អ ថែម​ទៀតផង។
វិធី​ការពារ​ស្បែកក្បាល
ប្រសិន​ស្បែកក្បាល​មានជាតិ​ប្រេងច្រើន នៅពេល​ប៉ះ​ជាមួយ​ធូលី​ហើយ​លោកអ្នក​មិនបាន​លាងសម្អាត​ទាន់​ពេលវេលា នោះ​លោកអ្នក​អាច​ប្រឈមមុខ​នឹងបញ្ហា ពីព្រោះ​ជាតិដី​និងជាតិប្រេង​នៅពេល​ដែល​ប៉ះគ្នា អាច​បង្កឱ្យ​កើតអង្គែ។ លោកអ្នក​គួរចៀសវាង​ពីកម្ដៅថ្ងៃ ពីព្រោះ​កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​ឡើងខ្មៅ ឬក៏​ធ្វើឱ្យសក់​របស់​លោកអ្នក​បែកចុង​ជាដើម។ ត្រូវ​ចៀសវាង​ការអ៊ុតសក់​ញឹកញាប់​ពេក ជាពិសេស​គឺ​មិនត្រូវ​ធ្វើការ​ផ្លុំសក់​ញឹកញាប់​ពេកនោះ​ទេ នេះ​ជាហេតុ​ដែលធ្វើ​ឱ្យ​ស្បែកក្បាល ងាប់​កោសិកា ហើយ​ធ្វើឱ្យ​សក់ខូច ផុយ បែកចុង ជ្រុះ គ្មាន​សំណើម​ជាដើម។
ដំបូន្មាន​របស់​អ្នក​ជំនាញ
លោកអ្នក​គួរ​ជ្រើសរើស​ផលិតផល​ណាដែល​មាន​គុណភាព ជាពិសេស​ផលិតផល​ដែលត្រូវ​នឹង​ស្បែកក្បាល។ ផលិតផល​ខ្លះ ធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​មាន​ប្រតិកម្ម​នៅពេល​ប្រើខុស ដូចនេះ​យកល្អ​លោកអ្នក​គួរតែ​ទៅពិនិត្យ​ស្បែកក្បាល​ជាមុនសិន ដើម្បី​ចៀសវាង​ការកើត​នូវបញ្ហា ជាពិសេស​មិនត្រូវ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នាច្រើន​នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

បុរស​តែងតែ​ចង់បាន​អោយ​លិង្គ​របស់​គាត់​រឹង និង​នៅ​មាន​ប្រវែង​វែង​បានយូរ​ព្រមទាំង​មាន​ថាមពល​ខ្លាំងក្លា​។ ការព្យាបាល និង​ដំបូន្មាន​ដែល​កើតចេញ​ពី​ការផ្សាយពាណិជ្ជកម្ម ដូចជា ការប្រើ​ប្រេង​លាប​ត្រៀមប្រយុទ្ធ​ដែល​មិន​ចេះ​នឿយហត់ ជាមួយ​នឹង​ភាព​សង្ស័យ​ទៅលើ​ប្រសិទ្ធិភាព​របស់​វា​បង្ហាញ​អោយដឹងថា ទោះបីជា​បុរស​ធ្វើ​អ្វី​ក៏​ដោយ​វា​នៅតែ​ធ្វើអោយ​លិង្គ​របស់​គាត់​ឡើង​រឹង​បាន​យ៉ាង​ល្អ​ដដែល​។ តាមពិត​គឺ​ថា ដែន​កំណត់​របស់​អ្នក​អាច​មាន​កាន់តែច្រើន ឬ​កាន់តែ​តិច​នោះ​គឺ​វាសនា​កំណត់​រួចទៅហើយ ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​នៅ​តែ​អាច​ធ្វើអោយ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​អតិបរមា​ល្អ​បំផុត​នោះ​គឺ​គិត​អំពី​ឥទ្ធិពល​របស់​ធម្មជាតិ​ទេ​។​

​មធ្យោបាយ​ដើម្បី​ធ្វើអោយ​លិង្គ​របស់​អ្នក រឹងមាំ​ជាង​មុន​

អង់​ទី​អុក​ស៊ីដង់​
​អ្នកត្រូវការ​អង់​ទី​អុក​ស៊ីដង់​ជាច្រើន​ដើម្បី​ជួយ​អោយ​ប្រាកដថា​ទទួលបាន​ការឡើង​រឹង​
របស់​លិង្គ​បាន​យ៉ាង​ល្អ​។ ផ្លែឈើ​ដូចជា បឺ​រី​ពណ៌​ខៀវ​, បឺរី​ចាស់ៗ និង​ផ្លែ​ប្លូ​បឺរី​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​សារធាតុ Anthocyanins យ៉ាងច្រើន​សម្រាប់​ជួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​ទោះបីជា​វា​ជួយ​ទប់​ស្គាត់​រ៉ាឌីកាល់​សេរី​ក្នុង​ខ្លួនក៏​ដោយ​។ Anthocyanins ជួយ​បង្ការ​កម្រិត​នៃ​សារធាតុ Nitric Oxide កុំអោយ​ថយចុះ និង​ព្រោះ​វា​មាន​សារៈសំខាន់​ក្នុងការ​ដើរតួ​ជា​ធាតុ​ផ្សំ​ដើម្បី​ពង្រីក​សរសៃឈាម​។

ញ៉ាំ​អាហារ​អោយ​មាន​ថាមពល​កាន់តែច្រើន​
​អ្នក​ត្រូវ​តែមាន​ថាមពល​ដើម្បី​ស៊ូ​នឹង​ការឡើង​រឹង​របស់​លិង្គ​កាន់តែ​យូរ​ទៅតាម​ការចង់បាន​។ ជីវជាតិ​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ទៅ​តាមរយៈ​ឈាម និង​អ័រម៉ូន ហើយ​មាន​អាហារ​រូបត្ថ​ម្ភ​ល្អៗ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើអោយ​អ្នកទទួលបាន​ការឡើង​រឹង​របស់​លិង្គ​ល្អ​មួយ​បាន​។ អ្វី​ដែល​អ្នកត្រូវការ​ជាពិសេស​គឺ កាបូ​អ៊ី​ដ្រាត​សម្រាប់​ប្រើប្រាស់​ជា​ប្រេងសាំង​សម្រាប់​សិច ចំណែកឯ​ជាតិ​ស័ង្កសី​មាន​សារៈសំខាន់​សម្រាប់​ការបង្កើត​ទឹកកាម​។ សណ្តែក​ជា​ប្រភព​ដែល​សម្បូរ​ជាតិ​ស័ង្កសី​ជាងគេ​។

ក្បាច់​ដែល​អ្នក​ចូលចិត្ត​ជាងគេ​
​ក្បាច់​រួមភេទ​ធម្មតាៗ​ដូចជា Missionary (​ក្បាច់​ម៉ែ​ចែក​អោយ​ដោយ​បុរស​នៅ​ពី​លើ​ស្ត្រី​) ឬ Doggy Style (​ក្បាច់​ឆ្កែ​) គួរតែ​រៀបចំ​ឡើង​ដោយ​បុរស​ដែល​មាន​បញ្ហា​ក្នុង​ការឡើង​រឹង​របស់​លិង្គ ឬ​អ្នក​ដែល​ចង់​រួមភេទ​អោយ​បាន​រយៈពេល​យូរ​។ ក្បាច់​ដែល​ស្ត្រី​នៅ​ពីលើ ឬ​ក្បាច់​ផ្សេងៗ​ទៀត​ដែល​មិន​ជា​ចំណូលចិត្ត​របស់​អ្នក​ទេ​គួរ​ចៀសវា​ទៅ​។

​បញ្ឈប់​ស្ត្រេ​ស​
​បើសិនជា​ខួរក្បាល​របស់​អ្នក​គំ​ពុង​តែ​ធ្វើការ​ជាប់ ប្រាកដ​ណាស់​វា​នឹង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​។ បើសិនជា​រាងកាយ​របស់​អ្នក​មាន​ភាព​តានតឹង​ដែល​ធ្វើអោយ​ចេញ​ជា​ស្ត្រេ​ស សារធាតុ Adrenaline ឬ Epinephrine នឹង​ត្រូវ​បញ្ចេញ​ដែល​វា​ហេតុ​ធ្វើអោយ​សរសៃឈាម​អាកទែ​ទៅ​ជា​រឹង​។ អ្នក​គួឬតែ​សិក្សា​ពី​របៀប​ផ្តោតអារម្មណ៍​ទៅលើ​វិញ្ញាណ​ទាំង​ប្រាំ​របស់​អ្នក​ដើម្បី​ជា​វិធី​សម្រួល​អារម្មណ៍​។ ចូរ​ចាប់ផ្តើម​ជាមួយ​ការដកដង្ហើម​, ប្រើ​អារម្មណ៍​គ្រប់គ្រង​ស្ថានការណ៍​ដែល​មាន​ក្នុង​ដៃ​របស់​អ្នក​។ ការ​ដែល​គ្មាន​ស្ត្រេ​ស ឬ​គ្មាន​សម្ពាធ​ក្នុង​ខ្លួនឹង​ពង្រឹង​ដល់​សម្តត្ថភាព​ដែល​ធ្វើអោយ​លិង្គ​រឹង​បាន​កាន់តែ​យូរ​៕
ត្រួតពិនិត្យដោយវេជ្ជ. ងួន សេរ័ត្ន from health