បុរស​តែងតែ​ចង់បាន​អោយ​លិង្គ​របស់​គាត់​រឹង និង​នៅ​មាន​ប្រវែង​វែង​បានយូរ​ព្រមទាំង​មាន​ថាមពល​ខ្លាំងក្លា​។ ការព្យាបាល និង​ដំបូន្មាន​ដែល​កើតចេញ​ពី​ការផ្សាយពាណិជ្ជកម្ម ដូចជា ការប្រើ​ប្រេង​លាប​ត្រៀមប្រយុទ្ធ​ដែល​មិន​ចេះ​នឿយហត់ ជាមួយ​នឹង​ភាព​សង្ស័យ​ទៅលើ​ប្រសិទ្ធិភាព​របស់​វា​បង្ហាញ​អោយដឹងថា ទោះបីជា​បុរស​ធ្វើ​អ្វី​ក៏​ដោយ​វា​នៅតែ​ធ្វើអោយ​លិង្គ​របស់​គាត់​ឡើង​រឹង​បាន​យ៉ាង​ល្អ​ដដែល​។ តាមពិត​គឺ​ថា ដែន​កំណត់​របស់​អ្នក​អាច​មាន​កាន់តែច្រើន ឬ​កាន់តែ​តិច​នោះ​គឺ​វាសនា​កំណត់​រួចទៅហើយ ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​នៅ​តែ​អាច​ធ្វើអោយ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​អតិបរមា​ល្អ​បំផុត​នោះ​គឺ​គិត​អំពី​ឥទ្ធិពល​របស់​ធម្មជាតិ​ទេ​។​

​មធ្យោបាយ​ដើម្បី​ធ្វើអោយ​លិង្គ​របស់​អ្នក រឹងមាំ​ជាង​មុន​

អង់​ទី​អុក​ស៊ីដង់​
​អ្នកត្រូវការ​អង់​ទី​អុក​ស៊ីដង់​ជាច្រើន​ដើម្បី​ជួយ​អោយ​ប្រាកដថា​ទទួលបាន​ការឡើង​រឹង​
របស់​លិង្គ​បាន​យ៉ាង​ល្អ​។ ផ្លែឈើ​ដូចជា បឺ​រី​ពណ៌​ខៀវ​, បឺរី​ចាស់ៗ និង​ផ្លែ​ប្លូ​បឺរី​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​សារធាតុ Anthocyanins យ៉ាងច្រើន​សម្រាប់​ជួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​ទោះបីជា​វា​ជួយ​ទប់​ស្គាត់​រ៉ាឌីកាល់​សេរី​ក្នុង​ខ្លួនក៏​ដោយ​។ Anthocyanins ជួយ​បង្ការ​កម្រិត​នៃ​សារធាតុ Nitric Oxide កុំអោយ​ថយចុះ និង​ព្រោះ​វា​មាន​សារៈសំខាន់​ក្នុងការ​ដើរតួ​ជា​ធាតុ​ផ្សំ​ដើម្បី​ពង្រីក​សរសៃឈាម​។

ញ៉ាំ​អាហារ​អោយ​មាន​ថាមពល​កាន់តែច្រើន​
​អ្នក​ត្រូវ​តែមាន​ថាមពល​ដើម្បី​ស៊ូ​នឹង​ការឡើង​រឹង​របស់​លិង្គ​កាន់តែ​យូរ​ទៅតាម​ការចង់បាន​។ ជីវជាតិ​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ទៅ​តាមរយៈ​ឈាម និង​អ័រម៉ូន ហើយ​មាន​អាហារ​រូបត្ថ​ម្ភ​ល្អៗ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើអោយ​អ្នកទទួលបាន​ការឡើង​រឹង​របស់​លិង្គ​ល្អ​មួយ​បាន​។ អ្វី​ដែល​អ្នកត្រូវការ​ជាពិសេស​គឺ កាបូ​អ៊ី​ដ្រាត​សម្រាប់​ប្រើប្រាស់​ជា​ប្រេងសាំង​សម្រាប់​សិច ចំណែកឯ​ជាតិ​ស័ង្កសី​មាន​សារៈសំខាន់​សម្រាប់​ការបង្កើត​ទឹកកាម​។ សណ្តែក​ជា​ប្រភព​ដែល​សម្បូរ​ជាតិ​ស័ង្កសី​ជាងគេ​។

ក្បាច់​ដែល​អ្នក​ចូលចិត្ត​ជាងគេ​
​ក្បាច់​រួមភេទ​ធម្មតាៗ​ដូចជា Missionary (​ក្បាច់​ម៉ែ​ចែក​អោយ​ដោយ​បុរស​នៅ​ពី​លើ​ស្ត្រី​) ឬ Doggy Style (​ក្បាច់​ឆ្កែ​) គួរតែ​រៀបចំ​ឡើង​ដោយ​បុរស​ដែល​មាន​បញ្ហា​ក្នុង​ការឡើង​រឹង​របស់​លិង្គ ឬ​អ្នក​ដែល​ចង់​រួមភេទ​អោយ​បាន​រយៈពេល​យូរ​។ ក្បាច់​ដែល​ស្ត្រី​នៅ​ពីលើ ឬ​ក្បាច់​ផ្សេងៗ​ទៀត​ដែល​មិន​ជា​ចំណូលចិត្ត​របស់​អ្នក​ទេ​គួរ​ចៀសវា​ទៅ​។

​បញ្ឈប់​ស្ត្រេ​ស​
​បើសិនជា​ខួរក្បាល​របស់​អ្នក​គំ​ពុង​តែ​ធ្វើការ​ជាប់ ប្រាកដ​ណាស់​វា​នឹង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​។ បើសិនជា​រាងកាយ​របស់​អ្នក​មាន​ភាព​តានតឹង​ដែល​ធ្វើអោយ​ចេញ​ជា​ស្ត្រេ​ស សារធាតុ Adrenaline ឬ Epinephrine នឹង​ត្រូវ​បញ្ចេញ​ដែល​វា​ហេតុ​ធ្វើអោយ​សរសៃឈាម​អាកទែ​ទៅ​ជា​រឹង​។ អ្នក​គួឬតែ​សិក្សា​ពី​របៀប​ផ្តោតអារម្មណ៍​ទៅលើ​វិញ្ញាណ​ទាំង​ប្រាំ​របស់​អ្នក​ដើម្បី​ជា​វិធី​សម្រួល​អារម្មណ៍​។ ចូរ​ចាប់ផ្តើម​ជាមួយ​ការដកដង្ហើម​, ប្រើ​អារម្មណ៍​គ្រប់គ្រង​ស្ថានការណ៍​ដែល​មាន​ក្នុង​ដៃ​របស់​អ្នក​។ ការ​ដែល​គ្មាន​ស្ត្រេ​ស ឬ​គ្មាន​សម្ពាធ​ក្នុង​ខ្លួនឹង​ពង្រឹង​ដល់​សម្តត្ថភាព​ដែល​ធ្វើអោយ​លិង្គ​រឹង​បាន​កាន់តែ​យូរ​៕
ត្រួតពិនិត្យដោយវេជ្ជ. ងួន សេរ័ត្ន from health

0 comments:

Post a Comment