សុដន់​ជា​ចំណុច​សំខាន់​របស់​ស្ត្រី និង​ជា​តំបន់​អួតអាង​ដាក់គ្នា ក្នុង​សង្គ្រាម​បច្ចេកវិទ្យា​។ ទោះជា​យ៉ាងណា​គេ​សង្កេតឃើញថា ស្ត្រី​មួយចំនួន​តែង​រិះរក​នូវ​វិធីសាស្ត្រ​នានា និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​បំពេញ​តាម​តម្រូវការ ប៉ុន្តែ​មិនដឹង​អំពី​មូលបញ្ហា​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ចំបងៗ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​កោសិកា​នៃ​សុដន់​ពិបាក​រីក​ ធំធាត់ ៖

១.​ទទួលទាន​កាហ្វេ​ច្រើនពេក​៖ ​ការស្រាវជ្រាវ​មួយ​របស់​ស៊ុយអែត​ បញ្ជាក់ថា ទំហំ​សុដន់​មាន​និន្នាការ​តូច​ទៅ​ពេល​ស្ត្រី​ទទួលទាន​កាហ្វេ​លើស​៣​កែវ ក្នុង​១​ថ្ងៃ​។ ការស្រាវជ្រាវ​ក៏​ឲ្យ​ដឹងថា ស្ត្រី​សឹងតែ​ទាំងអស់​សុទ្ធ​តែមាន​ហ្សែ​ន​មួយណា​នោះ​ធ្វើ​ឲ្យ​ជាលិកា​ខ្លាញ់ ស្វិត​តូច​មកវិញ​ពេល​ទទួលទាន​កាហ្វេ​ច្រើន​។​