យើង ដឹងថាលោកអ្នកកំពុងតែរង់ចាំយ៉ាងអន្ទះសានូវកម្មវិធី Jailbreak ថ្មីដែលអាចធ្វើការ Jailbreak ទូរស័ព្ទទំនើប iPhone 5, កុំព្យូទ័របន្ទះស្តើង iPad mini និង iPad 4 (Retina) ។ ក្រុមការងាររបស់យើងសូមយកមកបង្ហាញនូវរបៀបនៃការ Jailbreak ដោយប្រើកម្មវិធី evasi0n លើ Windows ។
បម្រាម៖ មុននឹងលោកអ្នកចាប់ផ្ដើម ត្រូវប្រាកដថាលោកអ្នកបានរក្សាទុក (Backup) នូវឯកសារនានាលើឧបករណ៍ តាមរយៈ iTunes ដោយហេតុថាលោកអ្នកនឹងអាចបាត់បងនូវឯកសារពេលដំណើរការចាប់ផ្ដើម ។ សូមទទួលខុសត្រូវដោយខ្លួនឯងនូវរាល់បញ្ហាដែលអាចកើតមានឡើង ។
សម្រាប់លោកអ្នកដែលដំឡើង iOS 6.1 ដោយផ្ទាល់លើទូរស័ព្ទ (OTA) ឬ មិនមានបន្ទាន់សម័យដោយប្រើ iTunes យើងខ្ញុំមិនប្រាកដថាអាច Jailbreak បាននោះទេ។
ជំហានទី ១៖ បង្កើត Folder មួយនៅលើ Desktop ដោយដាក់ឈ្មោះថា evasi0n
ទាញយកនូវកម្មវិធីចុងក្រោយបំផុតរបស់ evasi0n ដោយចុចត្រង់នេះ រួចរក្សាទុកក្នុង Folder ដែលបង្កើតខាងលើ (evasi0n) ។ ធ្វើការទាញយកនូវកម្មវិធី Firmware iOS 6.1 ដែលត្រូវនឹងឧបករណ៍របស់អ្នកតាមតំណភ្ជាប់នេះ (ចំណាំប្រើសិនបើឧបករណ៍លោកអ្នកមាន Firmware iOS 6.1 ហើយនោះមិនចាំបាច់ទាញយកនោះទេ) ។
ធ្វើការពន្លា File evasi0n.zip ដោយចុច right-click យកពាក្យ extract all

ជំហានទី ២៖ (អ្នកអាចរំលងជំហាននេះ ប្រសិនបើលោកអ្នកមាន iOS 6.1 ដំឡើងរួចហើយលើ ឧបករណ៍នោះ) ភ្ជាប់ឧបករណ៍ទៅនឹងកុំព្យូទ័រ រួចបើក iTunes

ជ្រើសរើស ឧបករណ៍ដែលត្រូវ Jailbreak ពីផ្នែកខាងលើជ្រុងខាងស្តាំ។ ចុចឲ្យជាប់ Shift រួចយក Mouse ចុចលើប៊ូតុង Restore (iPad….)។ (ធ្វើការ Restore ថ្មីដើម្បីកុំឲ្យខាត space ផ្ទុក)

ចូលទៅស្វែងរកកន្លែងដាក់ firmware នៅក្នុង Folder evasi0n លើ Desktop រួចជ្រើសរើសយក 6.1 firmware (iPad3,3_6.1_10B141_Restore.ipsw) រួចចុច Open

ពេលនោះ iTunes នឹងធ្វើការបន្ទាន់សម័យទៅកាន់ firmware ដែលបានជ្រើសរើស ។
ជំហានទី ៣៖ បើកម្មវិធី evasi0n ដែលបានទាញទុកក្នុង folder evasi0n លើ desktop កាលពីដំបូងក្នុងជំហានទី ១ ។ សំគាល់ អ្នកប្រើប្រាស់ Windows 7 គួរបើកកម្មវិធីនៅក្នុងជម្រើសជា administrator ដោយចុចខាងស្តាំលើ កម្មវិធីរួចរើសយក Run as administrator ។ ដូចការបញ្ជាក់លើផ្ទាំងកម្មវិធី សូមធ្វើការលុប Passcode ឬ VPN setting មុននឹងចាប់ផ្ដើម ៖

ជំហានទី ៤៖ ភ្ជាប់ឧបករណ៍ iDevice ទៅនឹងកុំព្យូទ័រ (ពិនិត្យមើលថាតើវាស្គាល់អត់) – ឧទាហរណ៍៖ iPhone 5 (Global) (iOS 6.1) is supported. រួចចុចលើពាក្យ Jailbreak ដើម្បីចាប់ផ្ដើម

ជំហានទី ៥៖ កម្មវិធី evasi0n នឹងប្រមូលព័ត៌មានពីឧបករណ៍ ដើម្បីរៀបចំ Jailbreak ក្នុងនោះ មានជំហាន inject stage 1 Jailbreak data, reboot the device រង់ចាំអោយវារួចរាល់ នោះជំហានបន្ទាប់មានដូចជា inject stage 2 jailbreak data, upload Cydia packages list


ជំហានទី ៦៖ មានផ្ទាំងមួយលេចចេញមក ដោយស្នើអោយអ្នក unlock ឧបករណ៍ អ្នកនឹងឃើញកម្មវិធី Jailbreak លើ home screen , ចុចលើកម្មវិធីនេះ នោះអេក្រង់ឧបករណ៍និងងងឹតមួយរយៈ បន្ទាប់មកវានឹងត្រលប់មកអេក្រង់ដើមវិញ។


ជំហានទី ៧៖ កម្មវិធី Evasi0n នឹងដាក់បញ្ចូល remount payload, remount the root filesystem, រៀបចំទិន្នន័យ Jailbreak, បញ្ចូលទិន្នន័យ Jailbreak ចុចក្រោយ ទីបំផុតកម្មវិធី Evasi0n លើកុំព្យូទ័រចេញពាក្យថា “Jailbreak complete!” បន្ទាប់ពីនោះឧបករណ៍របស់អ្នកនឹងអាច reboot ពីរបីដង ដើម្បីបញ្ចប់ ពេលរួចរាល់អ្នកនឹងឃើញមាន Cydia លើ home screen ។


អរគុណជាពិសេសដល់ក្រុមការងារ Evad3rs សម្រាប់ការខំប្រឹងប្រែងរបស់ពួកគេ។
Source: www.porpok.com
0 comments:
Post a Comment